1. របៀប​ងាយ​ៗក្នុង​ការ​គាំ​ទ្រវែប ITKhmer.net ក៏​ដូច​ជា​ក្រុម​
    • ប្រាប់​វែប​​នេះ​ទៅ​កាន់​មិត្ត​ភក្តិដែល​ខ្លួន​ស្គាល់។
    • ចុះ​ឈ្មោះ​ ដើម្បី​ ប្រើ​គណនី​របស់​អ្នក​ សម្រាប់​​ទាញ​យក​កម្ម​វិធី​ល្អៗ វីដេអូថ្មីៗ សៀវ​ភៅ​និងឯកសារនានា​ជា​ច្រើន​រាប់​រយ​ជំពូក ក៏​ដូច​ជា​ការ​ចូល​រួម អត្ថបទ និង​ការ​បញ្ចេញ​មតិ​យោបល់។
    • ចុច like ,share ទៅ​តាម​បណ្ដាញ​សង្គម​ដែល​ខ្លួន​ស្គាល់។
    "ការ​ពារ​និង​គាំ​ទ្រ​អំពើ​ល្អ គឺ​ជា​អំពើល្អ"

Top 15​ គេហ​ទំព័រ​​​ទាញ​​យក​​កម្ម​​វិធី​​ដោយ​​មិន​​គិត​​លុយ​​នាំ​​មុខ​​គេ​

ស្ថិត​ក្នុង​កិច្ច​ពិភាក្សា 'ការ​ប្រើ​ប្រាស់​ អ៊ីនធើណែត' ផ្ដើម​ដោយ hokhmer, វច្ឆិការ​ 16, 2012.

  1. hokhmer Administrator

    ក្នុង​នាម​ជា​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ប្រចាំ​ថ្ងៃ ឬ​ក៏​ជា​អ្នក​ចង់​ចេះ​ចង់​ដឹង​ពី​វា​នោះ អ្វី​ដែល​សំខាន់​សំរាប់​អ្នក​នោះ​គឺ​តំរូវ​ការ​កម្មវិធី​ផ្សេងៗមក​ដំឡើង​លើ​កុំព្យូទ័រ​របស់​អ្នក ដើម្បី​បំពេញ​តំរូវ​ការ​មាន​ដូច​ជា​ការ​សិក្សា កំសាន្ត និង​ការងារ​ជាដើម។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ចំពោះ​ការ​ស្វែង​រក​កម្មវិធី​ដែល​ល្អ​ដើរ​បាន​ស្រួល​ដូច​ដែល​អ្នក​ចង់​បាន​នោះ ដូចនេះ​យើង​សូម​ធ្វើ​ការ​បង្ហាញ​គេហទំព័រ​ដែល​អាចទាញ​យក​កម្មវិធី​ដោយ​មិន​គិត​លុយ​ដែល​នាំ​មុខ​គេ​បំផុត​មក​ជូន​លោក​អ្នក​ដូច​ខាង​ក្រោម៖
    slide.jpg
    1. Download.com
    ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី 14 ឆ្នាំ​មុន Download.com ហើយ​ វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ម្ដាយ​របស់​គេហទំព័រ​ទាញ​កម្មវិធី គេហទំព័រ​នេះ​ជា​ម្ចាស់​កម្មសិទ្ធិ​របស់ CNET ដែល​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ផ្នែក​ព័ត៌មាន​ពី​បច្ចេកវិទ្យា​និង​វាយ​តំលៃ​ផលិតផល​លើ Internet ផងដែរ។ CNET មាន​ឃ្លាំង​រក្សាទុក​កម្មវិធី​ដ៏​ធំ​បំផុត​សំរាប់ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac និង Linux ក៏​ដូច​ជា​បណ្ដា​កម្មវិធី​សំរាប់​ទូរសព្ទ័​ ក្រៅ​ពី​នោះ​ក៏​មាន​ Apps និង Services ក្នុង​នោះ​មាន​ជាង 100.000 កម្មវិធី freeware, shareware និង try-first។ កម្មវិធី​នឹង​ត្រូវ​បាន​វាយ​តំលៃ​​ពិនិត្យ​មើល​ជានិច្ចកាល​ដោយ​បុគ្គលិក​សរសេរ​និងមាន​ផ្ទុក​អត្ថបទ​សង្ខេប​ពីក្រុមហ៊ុន​ផលិត​កម្មវិធី ហើយចំពោះ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​អាច​សរសេរ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួននិង​វាយ​តំលៃ​កម្មវិធី​បាន​ផង​ដែរ។
    download.com.png
    2. FileHippo.com
    FileHippo ជា​មួយ​ក្នុង​ចំនោម​គេហទំព័រ​ទាញ​យក​កម្មវិធី​មិន​គិត​លុយ វា​ផ្គត់​ផ្គង់​នូវ​កម្មវិធី​ free ក៏​ដូច​ជា shareware ព្រម​ជាមួយ​នឹង​ការ​ផ្ដល់​អោយ​នូវ FileHippo Update Checker ដែល​ជា​លំនាំ​ពិនិត្យ​មើល​សម័យ​កម្មវិធី​ដែល​បាន​ដំឡើង​លើ​កុំព្យូទ័រ​របស់​អ្នក​ ដោយ​អនុញ្ញាតិ​អោយ​ធ្វើ​ការ​ដំឡើង​និង​បន្ទាន់​សម័យ​ពី web FileHippo។ ការ​ដែល​អ្នក​តែង​តែ​បន្ទាន់​សម័យ​កម្មវិធី​គឺ​ជា​ជំហាន​ដ៏​សំខាន់​សំរាប់​រក្សា​កុំព្យូទ័រ​របស់​អ្នក​អោយ​មាន​សុវត្ថភាព FileHippo នឹង​អាច​ជួយ​អ្នក​ពី​បញ្ហា​នេះ។
    filehippo.png
    3. ZDNet.com
    បញ្ជី​ឈ្មោះ​កម្មវិធី​របស់​ ZDNet គឺ​ជា​បណ្ណាល័យ​ធំបំផុត​ក្នុង​ចំនោម​ web ទាញ​យក​កម្មវិធី មាន​ទាំង​សំរាប់ Windows, Mac និង​ទូរសព្ទ័ ទាំង freeware និង shareware ហើយ​វា​គឺ​ជា​ប្រភព​មួយ​យ៉ាង​ល្អ​ចំពោះ​វិស្វ័ករ​កម្មវិធី។
    zdnet.png
    4. Softpedia.com
    Softpedia គឺ​ជា​ web កម្មវិធី​ដែល​សរសេរ​ដោយ​ភាសា Rumani សំរាប់​ផ្ដល់​ព័ត៌មាន​និង​ទាញ​យក​កម្មវិធី ក្រៅ​ពី​នោះ web នេះ​នៅ មាន​បញ្ជី​បច្ចេកវិទ្យា​ខ្ពស់ វិទ្យាសាស្ត្រ វិជ្ជសាស្ត្រ​ និង​ព័ត៌មាន​កំសាន្ត។ នៅ​ទី​នេះ​ប្រភេទ​កម្មវិធី​ត្រូវ​បាន​រៀប​ចំ​តាម​ជាន់​ថ្នាក់​​និង​ត្រូវ​បាន​ធ្វើ​អោយ​ដូច​ជា​ប្រព័ន្ធ​នាំ​​ព័ត៌មាន​ក្នុង Windows ដែរ​ដូច​ជា "C:> Mobile Phone > Tools > Nokia" អ្នក​ប្រើ​ក៏​អាច​រៀប​ចំ​តាម​របៀប​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​សម័យ​ថ្មី​បំផុត ចំនួន​ទាញ​យក​ឬ​វាយ​តំលៃ។ លើស​ពី​នេះ​ទៅ​ទៀត Softpedia មាន​បី​លក្ខណៈ​អោយ​មើល: normal, freeware និង shareware អនុញ្ញាតិ​​អោយ​អ្នក​ប្រើ​ងាយ​ស្រួល​ក្នុង​​ការ​ជ្រើស​រើស​ប្រភេទ​កម្មវិធី​ទៅ​តាម​តំរូវ​ការ​របស់​ខ្លួន។
    softpedia.png
    5. Tucows.com
    Tucows គឺ​ជា​អក្សរ​កាត់​របស់ The Ultimate Collection Of Winsock Software ជា​ឈ្មោះ​ដែល​គេ​ស្គាល់​តាំង​ពី​យូរមក​ហើយ។​ Tucows មាន​កម្មវិធី​​ប្រភេទ​ជា shareware, freeware និង​កម្មវិធី​នាំ​នាំ​ល្អៗ​ដែល​មាន​ស្រាប់​សំរាប់​ទាញ​យក មិន​តែ​ប៉ុណ្ណោះ​ Tucows មាន​ផ្ដល់​កម្មវិធី​សំរាប់ Windows, Linux, Macintosh និង​ស៊េរី​ចាស់​ជាង​របស់ Windows (ដូច​ជា Windows 3.x series) វា​នៅ​មាន​ថែម Apps និង Services ដែរ។
    tucows.png
    6. FreewareFiles.com
    FreewareFiles គឺ​ជា web ដែល​ដូច​នឹង​ឈ្មោះ​​ព្រោះ​វា​សំរាប់​តែ​អោយ​កម្មវិធី​ដែល​មិន​គិត​លុយនិង​កម្មវិធី​កូដ​ចំហ។ FreewareFiles មាន​ជាង 15800 កម្មវិធី ដាក់​ក្នុង​ទីតាំង​មាន​របៀប​រៀប​រយងាយ​ស្រួល​រក។
    freewarefiles.png
    7. MajorGeeks.com
    MajorGeeks ផ្ដល់​កម្មវិធី​សំរាប់​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​ប្រើ​កុំព្យូទ័រ​និង​អ្នក​ជំនាញ​ផង​ដែរ ពី​មុនគេ​ស្គាល់​វា​ជាមួយ​នឹង​ឈ្មោះ​ថា TweakFiles កាល​ពី​ឆ្នាំ 1997 តែ​ចាប់​ពី​ប្ដូរ​ឈ្មោះ​ web នេះ​មក​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ Jim និង Tim។ កម្មវិធី​លើ web នេះត្រូវ​បាន​ពិនិត្យ​មើល​មុន​នឹង​ដាក់វា​ឡើងអោយ​ទាញយក។
    MajorGeeks.png
    8. SnapFiles.com
    SnapFiles គឺជា web សំរាប់​ទាញ​កម្មវិធី​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ 1997 មក​ម្លេះ SnapFiles ផ្ទុក​នូវ​កម្មវិធិ​ដ៏​ធំសំបើម ដែល​ពី​មុន​មាន​ឈ្មោះ​ថា WebAttack បើ​ទោះ​បី​ជា​ត្រូវ​បាន​ប្ដូរ​ក៏​ដោយ​ក៏​អ្នក​អាច​ចូល​ប្រើ​វា​បាន​តាម webattack.com។
    snapfiles.png
    9. FileCluster.com
    FileCluster ជា​ web ទាញ​កម្មវិធី​ស៊េរី​ថ្មី ដែល​បង្កើត​កាល​ពី​ឆ្នាំ 2006 ​ផ្គុតផ្គង់​បរិមាណកម្មវិធី​ដ៏​ធំ​និង​សម័យ​ថ្មីៗ។ ក្នុង​នោះ FileCluster ក៏​មាន freeware និង shareware ព្រម​ទាំង WordPress Themes និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន​កម្មវិធី​ទៀត។
    filecluster.png
    10. Geardownload.com
    GearDownload ជា web ថ្មី​ប្រមូល​ផ្ដុំ​ដោយ​កម្មវិធី​ល្អៗ បើ​ទោះ​បី​ជា​វា​មិន​ដូច​ជា web ទាញ​កម្មវិធី​ធំៗ​ក៏​ដោយ ក៏​វា​មាន​ចំនុច​ពិសេស​គឺ​ផ្ដល់​ព័ត៌មាន​ភ្លាមៗ Geardownload ក៏​ពិនិត្យ​មើល​កម្មវិធី​មុន​នឹង​ដាក់​ឡើង​អោយ​ទាញ​យក។
    geardownload.png
    11. Soft32.com
    Soft32 បង្កើត​ឆ្នាំ 2003 និង​មាន​កម្មវិធី​ច្រើន មាន freeware និង shareware សំរាប់ Windows, Mac, Linux និង​ទូរសព្ទ័ PDA ថែម​ទាំង​មាន​កម្មវិធី​ពិសេសៗ​សំរាប់ iPhone។ Soft32 មាន​ផ្ទុក​ដល់​ទៅ 87587 កម្មវិធី​និង​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងៗ​សំរាប់​ជា​ជំនួយ​ដល់ Windows។
    soft32.png
    12. Softonic.com
    Softonic បង្កើត​នៅ​ឆ្នាំ 1997 និង​ជា​គេហទំព័រ​ទាញ​យក​កម្មវិធី​នាំ​មុខ​គេ​របស់​អឺរ៉ុប​ដោយ​មាន​ជាង 105000 កម្មវិធី freeware, shareware និង​កម្មវិធី​ប្រើ​សាក​ល្បង​មាន​អញ្ញាប័ណ្ណ​សរសេរ​ជា​ភាសា​អេស្បាញ អាឡឺម៉ង់ អង់គ្លេស បារាំង ព័រទុយហ្គាល អ៊ីតាលី ចិន និង​ត្រូវ​បាន​ចេញ​មុខ​កាល​ពី​ខែវិច្ឆិការ​ឆ្នាំ​ 2005។ Softonic ផ្គត់​ផ្គង់​កម្មវិធី​ថ្មី​បំផុត​របស់អ្នក​ប្រើ​នៅ​លើគ្រប់​ប្រព័ន្ធប្រតិបត្តិការ​និង​ប្រើ​ប្រាស់​ភាសា​ថ្មី​បំផុត​លើ​ពិភពលោក អ្វី​ដែល​ល្អ​របស់ Softonic នោះ​គឺ​វា​អនុញ្ញាតិ​អោយ​អ្នក​វាយ​តំលៃ​បណ្ដា​កម្មវិធី​របស់​វា​តាម​មុខងារ side-by-side។
    softonic.png
    13. Freewarehome.com
    Freewarehome គឺ​ជា​គេហទំព័រ​ពិសេស​សំរាប់​តែ freeware មិន​មែន​អោយកម្មវិធី shareware នោះ​ទេ។ Freewarehome មាន​ការ​រចនា​តាម​រូបរាង​ចាស់​ជាមួយ​នឹង​​កម្មវិធី​រៀប​ជា​បញ្ជី​ងាយ​ស្រួល​រក តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ក្នុង​ពេល​ទាញ​យក​ពី​គេហទំព័រ​នេះ ដើម្បី​ចៀស​វាង​កម្មវិធី​ពុល​បង្ក​ការ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក។
    freewarehome.png
    14. Freedownloadcenter.com
    Freedownloadcenter បង្កើត​នៅ​ឆ្នាំ 2001 មាន​ជាង 30000 កម្មវិធី​ដាក់​អោយ​ទាញ​យក នៅ​ទី​នេះ​បញ្ជី​ទាញ​យក freeware និង shareware ត្រូវ​បាន​ចែក​ផ្នែក​យ៉ាង​ច្បាស់​លាស់​ដើម្បី​អោយ​មាន​ភាព​ងាយ​ស្រួល​ទាញ​យក។
    freedownloadcenter.png
    15. Opensourcemac.org
    OpenSourceMac គឺ​ជា​បញ្ជី​ឈ្មោះ​កម្មវិធី​ងាយៗ​ដើម្បី​ទាញ​យក​កម្មវិធី​មិន​គិតលុយ និង​កម្មវិធី​កូដ​ចំហ​សំរាប់​ប្រព័ន្ធប្រតិបត្តិការ​ Mac OS X គេហទំព័រ​នេះ​កំពុង​ប្រឹង​ប្រែង​ដើម្បី​អោយ​មាន​ការ​រចនា​ស្អាត​ជាង​មុន​ ព្រម​ទាំង​មាន​នែនាំ​អោយ​ប្រើ​កម្មវិធី​ល្អ​បំផុត​ សំខាន់​បំផុត​និង​ងាយ​ស្រួល​ប្រើ​ប្រាស់។
    opensourcemac.png
    សន ចាន់រដ្ឋា, Samphorss1 និង admin អរគុណ​ចំពោះ​ប្រកាស​នេះ.

ប្រាប់ទៅ​មិត្ត​អំពី​វែប​នេះ